27 C
Phnom Penh

TAG

អ៊ាប សេង

ក្រុម​តស៊ូ​មតិ៖ លោក ហ៊ុន សែន ប្រៀប​ដូច​ចោរ​ម្នាក់​ហើយ​តាំង​ខ្លួន​ជា​អាជ្ញា​កណ្ដាល​ទៅ​ជួយ​ចោរ​ម្នាក់​ទៀត​នៅ​ភូមា

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ បាន​ប្រៀប​ធៀប​ថា លោក ហ៊ុន សែន ប្រៀប​ដូចជា​ចោរ​ម្នាក់ ហើយ​តាំង​ខ្លួន​ជា​អាជ្ញាកណ្ដាល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ចោរ​ដូច​គ្នា​ម្នាក់​ទៀត​នៅ​ប្រទេស​ភូមា។ ដូច្នេះ តើ​ជន​រងគ្រោះ​ដោយសារ​អំពើ​លួច​ប្លន់​របស់​ចោរ​ម្នាក់​នោះ នឹង​អាច​ឱ្យ​ជន​រងគ្រោះ គឺ​ពលរដ្ឋ​ភូមា ទទួល​បាន​នូវ​យុត្តិធម៌​ពិតប្រាកដ​ដូចម្តេច។ អនុប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក អ៊ាប សេង បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ដោយ​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី។ កាលពី​ថ្ងៃ​ទី​១១...

ក្រុម​តស៊ូ​មតិ៖ ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កើត​ចេញពី​សភា​អាមេរិក មិនមែន​ដោយសារ​លោក សម រង្ស៊ី នោះ​ទេ

ក្រុម​អ្នក​រិះគន់​និយាយ​ថា ពួកគេ​ពិត​ជា​រអៀស​ខ្លួន​ជំនួស​អ្នក​លេង​ល្ខោន​នយោបាយ​ដែល​ឃោសនា​ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ការ​គាំទ្រ​លើសលប់​ពី​រដ្ឋសភា​អាមេរិក គឺ​ដោយសារតែ​មេដឹកនាំ​របស់​ពួកគេ​ទៅ​ជួប​ជាមួយ​សមាជិក​រដ្ឋសភា​អាមេរិក ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​គាំទ្រ​ច្បាប់​នេះ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​ភ្ញាក់ផ្អើល​នោះ​ទេ​នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ធំៗ​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះថា​ច្បាប់​នេះ គឺ​តែង​ហើម​ស្រកៗ​ទៅ​តាម​ទំនោរ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ជា​ប្រចាំ​តែប៉ុណ្ណោះ។ លោក​អះអាង​ថា នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ​ធំៗ​របស់​កម្ពុជា​ទាល់ច្រក​នយោបាយ​រៀងៗ​ខ្លួន ពួកគេ​កាន់តែ​បើក​ឆាក​លេង​ល្ខោន​នយោបាយ​ដោយ​ឥត​អៀនខ្មាស ដើម្បី​កុហក​ពលរដ្ឋ​ខ្លួនឯង ខណៈ​ពលរដ្ឋ​ដែល​ជឿ​ងុប​លើ​ល្ខោន​របស់​អ្នក​នយោបាយ​ទាំងនោះ បែរជា​នាំគ្នា​មិន​អនុវត្ត​សិទ្ធិ...

សកម្មជន​បក្ស​ប្រឆាំង​ថា​មេដឹកនាំ​នយោបាយ​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​បង្ហាញ​ការពិត

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់​ភាគី​លោក សម រង្ស៊ី មិន​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បង្ហាញ​ការពិត​ថា ខ្លួន​ពិតជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ មែន ឬ​មិនមែន? បើ​ដូច្នេះ តើ​ពួកគេ​អាច​ធ្វើជា​មេដឹកនាំ​នយោបាយ​សុចរិត​សម្រាប់​ពលរដ្ឋ​ខ្មែរ​បន្ត​ទៀត​បាន​ដោយ​របៀប​ណា? សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ថា មន្ត្រី​មូលដ្ឋាន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​អះអាង​ជា​ចំហ​ថា គណបក្ស​បេះដូង​ជាតិ...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល និង​ក្រុម​លោក សម រង្ស៊ី នាំគ្នា​ប្រឌិត​រឿង​ទម្លាក់​កំហុស​លើ​ពួកគេ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក​ព្រមាន​ភាគី​ស្មោះស្ម័គ្រ​នឹង​លោក សម រង្ស៊ី និង​ភាគី​គាំទ្រ​លោក ហ៊ុន សែន ត្រូវ​ឈប់​នាំគ្នា​ប្រតិដ្ឋ​រឿង​មួលបង្កាច់​ទាំង​កម្រោល​មក​លើ​ថ្នាក់​ដឹកនាំ​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ជា​ទង្វើ​មិន​ល្អ​នេះ​ជាបន្ទាន់។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ទាមទារ​ឲ្យ​ក្រុម​លោក ហ៊ុន សែន និង​ក្រុម​លោក សម រង្ស៊ី ទម្លាក់​ចោល​ការវាយប្រហារ​តាម​ល្បិចល្បែង​ប្រតិដ្ឋ​រឿង នោះ​ទើប​ពួកគេ​អាច​រក​ឃើញ​នូវ​ផ្លូវ​រីកចម្រើន​សម្រាប់​ប្រជាជាតិ​ខ្មែរ​ក្នុង​ការ​ដឹកនាំ​នយោបាយ​របស់​ពួកគេ​បាន។ ប្រភព​ដដែល​អះអាង​ថា សម្ដី​អសុរោះ​របស់​ក្រុម​ទាំង​ពីរ​ដែល​បាន​ដាក់​បណ្ដាសា​តាម​កំហឹង​ចិត្ត​របស់​ពួកគេ បាន​ជះ​ភាព​ស្អប់ខ្ពើម​មក​លើ​ក្រុម​ចលនា​និស្សិត​បញ្ញវន្ត​ខ្មែរ និង​បាន​ក្លាយ​ជា​វប្បធម៌​នយោបាយ​ដ៏​ជក់ចិត្ត​របស់​ពួកគេ ហើយ​ទង្វើ​នេះ​ក៏​កំពុងតែ​បំផ្លាញ​សេចក្ដី​ថ្លៃថ្នូរ​នៃ​សង្គម​ជាតិ​ខ្មែរ​ទាំងមូល​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD)...

Latest news