27 C
Phnom Penh

TAG

អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន៖ ទោះ​សេចក្ដី​ស្លាប់​នៅ​ចំពោះ​មុខ ក៏​ខ្ញុំ​មិន​ទទួល​ការ​ចោទ​ថា​គ្រួសារ​ខ្ញុំ​ក្បត់​ជាតិ

នៅ​ជាយ​រដ្ឋធានី​គៀវ ដែល​ជា​ទីបញ្ជាការ​កណ្ដាល​នៃ​រដ្ឋាភិបាល​អ៊ុយក្រែន គឺ​នៅ​សល់​ជាង ៣០​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ កងទ័ព​រុស្ស៊ី នឹង​ចូល​មក​ដល់​ហើយ។ ស្នូរ​គ្រាប់កាំភ្លើង​បាន​លាន់​ឮ​យ៉ាង​រំពង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន។ ប៉ុន្តែ​នៅ​កណ្ដាល​ក្រុង​គៀវ ក៏​មាន​ស្នូរ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី ដែល​បាន​ធ្លាក់​ចំ​លើ​អគារ​ធំៗ​ផង​ដែរ។ តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN គឺ​កងទ័ព​រុស្ស៊ី​កំពុង​រុល​ទៅមុខ គឺ​សំដៅ​ទៅ​រដ្ឋធានី​គៀវ ដើម្បី​ចាប់​យក​ទីក្រុង​ដ៏​ធំ​មួយ​នេះ ហើយ​ឈាន​ដល់​ការ​ប្រកាស​បញ្ចប់​របប​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy។ ខណៈ​គ្រាប់​មីស៊ីល​របស់​កងទ័ព​រុស្ស៊ី​នៅតែ​បន្ត​បាញ់​ឆ្ពោះ​ទៅ​រក​ទីតាំង​យោធា​សំខាន់ៗ​នៃ​រដ្ឋធានី​គៀវ ហើយ​កងទ័ព​រុស្ស៊ី​ក៏​កំពុង​បន្ត​សម្រុក​ទៅកាន់​រដ្ឋធានី​មួយ​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskiy បាន​ទទូច​ទៅ​សហគមន៍​អន្តរជាតិ​ឲ្យ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​បញ្ឈប់​រុស្ស៊ី...

IDEA TALK៖ ការ​វិវឌ្ឍ​នៃ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «ការ​វិវឌ្ឍ​នៃ​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី»។

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចាប់ផ្ដើម​ផ្ទុះ​ពេញ​ទំហឹង ខណៈ​យន្តហោះ​ចម្បាំង​រុស្ស៊ី​៥​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់

ជនស៊ីវិល​ស្លាប់​ជាច្រើន​រយ​នាក់​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ភាគ​ខាងកើត​ប្រទេស។ តែ​ទីបំផុត បាន​រុញ​ឱ្យ​សង្គ្រាម​ផ្ទុះ​ពាសពេញ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​កងទ័ព​អ៊ុយក្រែន បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ៥​គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របស់​រុស្ស៊ី​នៅ​តំបន់ Donbass ជា​តំបន់​ដែល​រុស្ស៊ី​បើក​ទ្វារ​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ សារព័ត៌មាន​នៃ​គេហទំព័រ UNILAD ដែល​បាន​ស្រង់​ព័ត៌មាន​បន្ត​ពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN បាន​ចុះផ្សាយ​ថា នៅ​ម៉ោង​ទៀប​ភ្លឺ គឺ​ម៉ោង​នៅ​ប្រទេស​អ៊ុយក្រែន គេ​សង្កេត​ឃើញ​កងទ័ព​រុស្ស៊ី​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ទ័ព​ថ្មើរជើង​អម​ដោយ​រថក្រោះ​រាប់​សិប​គ្រឿង បាន​ធ្វើការ​បាញ់​ផ្លោង​ទៅលើ​ទីតាំង​របស់​កងទ័ព​អ៊ុយក្រែន​ស្ថិតនៅ​តំបន់​ដុនបាស។ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទ័ព​រុស្ស៊ី...

ព្រឹត្តិការណ៍​ថ្មីៗ​ក្រោយ​ពី​រុស្ស៊ី​រុល​ទ័ព​ចូល​ដែនដី​អ៊ុយក្រែន​តាម​ក្រឹត្យ​ច្បាប់​របស់​លោក ពូទីន ទទួលស្គាល់​ដែនដី​ពួក​បំបែក​រដ្ឋ

ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះ​ក្រឹត្យ​ច្បាប់​ប្រកាស​ទទួលស្គាល់​ដែនដី​ចំនួន​២ ឱ្យ​បំបែក​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន គឺ​ដែនដី​នៅ​តំបន់ Donetsk និង Luhansk គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង​ព្រមៗ​គ្នា ក្នុង​នោះ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត​បាន​សម្រុក​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ សហភាព​អឺរ៉ុប​មាន ២៧​ប្រទេស ក៏​បាន​ចូលរួម​ភ្លាមៗ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម។ ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ដែល​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​ក្រោម​លេស​រក្សា​សន្តិភាព

នៅ​ទីបំផុត រុស្ស៊ី​សម្រេច​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ចំនួន​២ បន្ទាប់ពី​សភា​ជាន់​ទាប​ដែល​ភាសា​រុស្ស៊ី​ហៅ​ឌូម៉ា បាន​ប្រកាស​ទទួលស្គាល់​តំបន់​ពីរ​នេះ​ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន។ សារព័ត៌មាន​អង់គ្លេស Independent បាន​ចុះផ្សាយ​ថា តំបន់​ពីរ​នេះ​ដែល​រុស្ស៊ី​លើក​ទ័ព​ចូល​ទៅ​នៅលើ​ទីតាំង​ក្រោម​ការ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ដណ្ដើម​បាន​ពី​កងទ័ព​អ៊ុយក្រែន គឺ​តំបន់ Donetsk និង Luhansk ដែល​តំបន់ Luhansk ភាសា​រុស្ស៊ី​ហៅថា Donbas។ ទង្វើ​របស់​កងទ័ព​រុស្ស៊ី បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ជាច្រើន​ពី​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក។ គេ​អាច​រាប់​ទាំង​ទ្វីប​អាស៊ី អឺរ៉ុប អាមេរិក និង​អាហ្វ្រិក។ ទង្វើ​របស់​រុស្ស៊ី មិន​ត្រឹម​រង​ការ​ថ្កោលទោស​នោះ​ទេ គឺ​រង​ទណ្ឌកម្ម​ទៀត​ផង។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង...

លោក បៃដិន និង​លោក ពូទីន ព្រម​ជួបគ្នា​ចុងក្រោយ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រមព្រៀង​គ្នា​បើក​ជំនួប​កំពូល​ចុងក្រោយ​របស់​ពួកគេ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ពី​ជំនួប​រវាង​លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា...

វិបត្តិ​រុស្ស៊ី-អ៊ុយក្រែន​ធ្លាក់​ចូល​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រេច​បើក​កិច្ចប្រជុំ​នា​ថ្ងៃ​ចន្ទ ទី​៣១ មករា នេះ ដែល​ជា​លើកដំបូង​ចាប់តាំង​ពី​ផ្ទុះ​ភាព​តានតឹង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​កាន់តែ​ឡើង​កម្តៅ​ខ្លាំង​ដោយសារតែ​មហាអំណាច​នៅ​អឺរ៉ុប​មួយ​នេះ​គូស​ផែនទី​ប៉ុនប៉ង​វាយ​លុកលុយ​អ៊ុយក្រែន នៅ​ក្រោម​ក្រសែភ្នែក​របស់​យោធា​ណាតូ (NATO) ដែល​ព្រមាន​ប្រឆាំង​យ៉ាង​ខ្លាំង​លើ​ទង្វើ​របស់​ក្រុង​មូស្គូ។ ខណៈ​នេះ ទាំង​ទ័ព​មហាអំណាច​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ប្រឈមមុខ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ។ តាម​ដំណឹង​មក​ថា ប្រទេស​រុស្ស៊ី បាន​បញ្ជូន​ពេទ្យ​យោធា​រាប់​ម៉ឺន​នាក់​ទៅ​ដាក់​ពង្រាយ​រួចរាល់​អស់​ហើយ​នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​អ៊ុយក្រែន ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ពេល​សង្គ្រាម​ផ្ទុះឡើង។ ការ​គំរាម​របស់​រុស្ស៊ី ទៅលើ​អ៊ុយក្រែន ដែល​កាន់តែ​ខ្លាំង​ឡើងៗ បាន​រុញ​ឱ្យ​មាន​ប្រតិកម្ម និង​ការ​ព្រមាន​ធ្ងន់ៗ​ពី​ក្រុម​ប្រទេស​លោក​ខាងលិច ដោយ​ចោទ​ទីក្រុង​មូស្គូ ថា​មាន​បំណង​ចូល​ឈ្លានពាន​អ៊ុយក្រែន​យ៉ាង​ពិតប្រាកដ។ ចំណែក​ខាង​រុស្ស៊ី វិញ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ខណៈ​មហាអំណាច​មួយ​នេះ​បាន​ទាមទារ​ឱ្យ​អង្គការ​យោធា...

អាមេរិក​បន្ថែម​ការ​គាំទ្រ​អ៊ុយក្រែន ខណៈ​ការ​ព្រមាន​មួយ​ថា​រុស្ស៊ី​អាច​នឹង​វាយ​អ៊ុយក្រែន​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ស្ដីពី​ស្ថានការណ៍​តានតឹង​នៅ​តាម​តំបន់​ព្រំដែន​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចសន្ទនា​គ្នា​នេះ លោក បៃដិន នៅតែ​បង្ហាញ​ការ​សន្យា​របស់​លោក​គាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន ក្នុង​ការ​ពង្រឹង​សមត្ថភាព​កងទ័ព​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។ សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន បាន​ឲ្យ​ដឹង​ថា លោក ចូ បៃដិន បាន​អះអាង​ឡើងវិញ​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​អ៊ុយក្រែន។ សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បង្ហាញ​ជំហរ​ថា​នៅតែ​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​អ៊ុយក្រែន តាម​កិច្ចចរចា​ថ្នាក់​ការទូត​ហៅថា Normandy ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤...

រុស្ស៊ី​មិន​ពិបាក​ទេ​ក្នុង​ការ​លុកលុយ​អ៊ុយក្រែន ចុះ​ហេតុ​អ្វី​បាន​ជា​រុស្ស៊ី​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត?

ប្រទេស​អ៊ុយក្រែន នៅ​ពេលនេះ​កំពុង​ធ្លាក់​ចូល​ក្នុង​ស្រមោល​នៃ​សង្គ្រាម​ឈ្លានពាន​យ៉ាង​ពិតប្រាកដ​ពី​សំណាក់​ប្រទេស​មហាអំណាច​ជាប់​របង​ផ្ទះ គឺ​ប្រទេស​រុស្ស៊ី។ អ៊ុយក្រែន ដែល​ជា​ធ្លាប់​ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាព​សូវៀត កំពុង​ដង្ហោយ​ហៅ​ឱ្យ​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អង្គការ​យោធា​ណាតូ (NATO) ដែល​នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស។ អ៊ុយក្រែន ពុំ​ទាន់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​នេះ​ទេ ប៉ុន្តែ​ចាប់តាំង​ពី​រុស្ស៊ី​ដណ្ដើម​យក​គ្រីមៀរ បាន​នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន ស្វះស្វែង​សុំ​ចូល​ជា​សមាជិក​របស់​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ។ ដោយ​មើល​ឃើញ​ថា​អ៊ុយក្រែន​ចង់​ក្លាយ​ជា​សមាជិក​របស់​ខ្លួន ក្រុម​យោធា​ណាតូ ក៏​ចង់​ទាញ​អ៊ុយក្រែន​មក​នៅ​នឹង​ខ្លួន​ដែរ។ រយៈពេល​ចុងក្រោយ​នេះ នៅ​ពេល​មហាអំណាច​រុស្ស៊ី ដំឡើង​សព្វាវុធ និង​ដាក់​ពង្រាយ​កងទ័ព​រាប់​ម៉ឺន​នាក់​ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន រត់​ទៅ​ពឹង​មហាអំណាច​អាមេរិក​ដែល​ជា​សមាជិក​មួយ​នៃ​អង្គការ​យោធា​ណាតូ​ដ៏​មាន​ឥទ្ធិពល​ជាងគេ​ឲ្យ​ជួយ​ការពារ​អ៊ុយក្រែន។ ដោយ​មើល​ឃើញ​សភាពការណ៍​យោធា​កាន់តែ​ធ្ងន់ធ្ងរ សហរដ្ឋ​អាមេរិក...

សហរដ្ឋ​អាមេរិក​បង្គាប់​ឱ្យ​គ្រួសារ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន

សហរដ្ឋ​អាមេរិក​បង្គាប់​ឲ្យ​មន្ត្រី​ទូត និង​ក្រុម​គ្រួសារ​នៃ​បុគ្គលិក​ស្ថានទូត​របស់​ខ្លួន​រក​មធ្យោបាយ​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន ដោយ​បារម្ភ​អំពី​ការ​បើក​ទ្វារ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​កងទ័ព​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ដែល​បាន​ស្រង់​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស។ បទបញ្ជា​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ការបរទេស​អាមេរិក ក៏​បាន​អនុញ្ញាត​ផង​ដែរ​ឱ្យ​បុគ្គលិក​ស្ថានទូត​អាមេរិក​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន ដោយ​ស្ម័គ្រចិត្ត តែ​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​អាមេរិក​ដែល​មិន​មាន​គ្រួសារ​ក្នុង​ស្ថានទូត គួរ​ពិចារណា​ចាកចេញ​ជាបន្ទាន់។ ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​កៀវ នៃ​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​ថា ស្ថានទូត​បាន​ប្រឹក្សា​យោបល់​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន អំពី​វិធានការ​នេះ ហើយ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថានទូត​នៃ​ប្រទេស​ជា​សម្ពន្ធមិត្ត និង​ដៃគូ​ប្រចាំ​ទីក្រុង​កៀវ អំពី​ស្ថានការណ៍​នេះ។ បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​អាច​នឹង​ធ្វើ​សកម្មភាព​យោធា​គ្រប់​ពេលវេលា ដែល​ពលរដ្ឋ​អាមេរិក​គួរតែ​មាន​ផែនការ និង​ត្រៀម​លក្ខណៈ​ជម្លៀស​ខ្លួន​ឱ្យ​បាន​សមស្រប។ ស្ថានទូត​អាមេរិក...

Latest news