23 C
Phnom Penh

TAG

អ្នកទោស​មនសិការ

IDEA TALK៖ ភាព​វេទនា​របស់​អ្នកទោស​មនសិការ​ក្នុង​ពន្ធនាគារ និង​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ទាំង​បំពាន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «ភាព​វេទនា​របស់​អ្នកទោស​មនសិការ​ក្នុង​ពន្ធនាគារ និង​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ទាំង​បំពាន»។

អ្នក​តស៊ូ​មតិ​ថា​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​នៅ​កម្ពុជា​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត​របស់​រដ្ឋាភិបាល

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រតិកម្ម​ថា សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​អ្នក​តវ៉ា ឬ​អ្នក​សម្ដែង​មតិ​នានា តែង​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត ហើយ​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ធ្ងន់ធ្ងរ។ ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ អះអាង​ថា ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ គឺ​ខុស​ទៅ​នឹង​នីតិវិធី​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចរិត​ជា​នយោបាយ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ មិនមែន​ដើម្បី​អនុវត្ត​ច្បាប់ និង​ជា​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នោះ​ទេ...

តើ​រដ្ឋាភិបាល​គួរ​បន្ត​រឹតត្បិត​សេរីភាព និង​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​បន្ត​ទៀត​ដែរ​ឬ​ទេ ដើម្បី​រក្សា​កិត្តិយស​កម្ពុជា​លើ​ឆាក​អន្តរជាតិ

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ដើម្បី​រក្សា​កិត្តិយស​របស់​កម្ពុជា ឱ្យ​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក រ៉ុង ឈុន ឱ្យ​ចូលរួម​សវនាការ​របស់​ប្រធាន​សហជីព​រូប​នេះ​បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់ និង​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​នេះ។ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា នេះ​ថា ប្រសិនបើ​តុលាការ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ដែល​អាច​ដោះលែង​លោក...

Latest news