34 C
Phnom Penh

TAG

paywall

ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​រស់​​​នៅ​​​លើ​​​ដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​សៀម​​​រាប​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​យក​​​ដី​​​ធ្វើ​​​​​​តំបន់​​​ទេសចរណ៍​​​

មន្ត្រី​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​៤០​​​នាក់​​​ដែល​​​អាជ្ញាធរ​​​អះ​​​អាង​​​ថា រស់​​​នៅ​​​លើ​​​ដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​​​​របស់​​​ខ្លួន​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​តំបន់​​​វប្បធម៌​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​។ លោក ខូយ គឹម​​​ទួ ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​គណៈកម្មការ​​​អន្តរក្រសួង​​​ដោះ​​​ស្រាយ​​​គោ​​​ល​​​នយោបាយ​​​ដី​​​ធ្លី​​​នៃ​​​អាជ្ញាធរ​​​អប្សរា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អនុក្រឹត្យ​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​ចេញ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ២០១៣​​​ បាន​​​​​​ប្រគល់​​​ដី​​​ទំហំ​​​១.០០៧​​​ហិកតា​​​នៅ​​​ក្នុង​​​សង្កាត់​​​នគរ​​​ធំ​​​ ឲ្យទៅ​​​អាជ្ញាធរ​​​​​​​​​នេះ​​​សម្រាប់​​​ធ្វើ​​​ជា​​​ "ទីតាំង​​​ទេសចរណ៍​​​វប្បធម៌​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ មន្ត្រី​​​ និង​​​នគរ​​​បាល​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ចុះ​​​ទៅ​​​​​​ដល់​​​កន្លែង​​​តាំង​​​លំនៅ​​​ដ្ឋាន​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខាង​​​លើ​​​នេះ​​​ដែល​​​មាន​​​​​​ផ្ទះ​​​ចំនួន​​​២៦ដែល​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​កាន់​​​កាប់​​​តិច​​​ជាង​​​ពីរ​​​ឆ្នាំ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "នៅ​​​ពេល​​​នគ​​​របាល​​​បណ្តេញ​​​អ្នក​​​ភូមិ​​​​​​ទាំង​​​នេះ​​​ចេញ​​​ពួក​​​គេ​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​ពីរ​​​បី​​​នាទី ប៉ុន្តែ មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ទេ"។ លោក ឈុយ វណ្ណថា អ្នក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ទទួល​​​ស្គាល់​​​ថា អ្នកភូមិ​​​ភាគ​​​ច្រើន​​​ជា​​​ "អ្នក​​​ចំណូល​​​ថ្មី" ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា បី​​​គ្រួសារ​​​បាន​​​រស់​​​នៅ​​​លើ​​​ទីតាំង​​​េនះ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៧​​​មក​​​ម្លេ៉ះ។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ពួក​​​គាត់​​​បាន​​​មើល​​​ថែ​​​ដី​​​នេះ ពួក​​​គាត់​​​គួរ​​​តែ​​​ទទួល​​​បាន​​​សំណង"។ អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ​​​ ភៀង​​​ ទូច អាយុ​​​៥៨ឆ្នាំ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​ទាំង​​​បី​​​នេះ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​នឹង​​​ចាក​​​ចេញ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​គម្រោង​​​របស់​​​ពួកគេ ប៉ុន្តែ​​​តើ​​​ខ្ញុំ​​​អាច​​​ទៅ​​​រស់​​​នៅ​​​កន្លែង​​​ណា​​​បាន​​​ បើ​​​ខ្ញុំ​​​គ្មាន​​​លុយ​​​ផង​​​នោះ​​​?”៕សុខុម​​​​​​​​​​​​    

ចំណុច​មិន​ដាច់​ស្រេច​នៃ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់​ដឹក​នាំ

ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ច័ន្ទ​បាន​បញ្ជូន​ការ​មិន​ព្រមព្រៀង​គ្នា​១០​ចំណុច​ក្នុង​ការ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ទៅ​ថ្នាក់​ដឹកនាំ​បក្ស​របស់​ខ្លួន​ដើម្បី​ពិភាក្សា។ កាលពី​ឆ្នាំ​មុន​ ក្រុម​នេះ​បាន​ព្រាង​ច្បាប់​ថ្មី​មួយ​ដែល​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទ្វេបក្ស​ថ្មី ហើយ​តាំងពី​ពេល​នោះ​មក​បាន​និង​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជាតិ ក្នុង​បំណង​បញ្ជូន​ច្បាប់​ទាំងពីរ​សុំ​ការ​យល់ព្រម​ពី​សភា​រួម​គ្នា។ លោក​​​ គួយ ប៊ុនរឿន មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ការ​ចរចា បាន​មាន​ប្រសាសន៍​ថា គោល​ដៅ​ខែ​កុម្ភៈ​សម្រាប់​ដាក់​ទៅ​សភា​នឹង​មិន​អាច​សម្រេច​បាន​ទេ ហើយ​ថា​ឥឡូវ​នេះ​គណបក្ស​នឹង​យក​ខែ​មីនា​វិញ។ លោក គួយ ប៊ុនរឿន ​បាន​និយាយ​ថា "មែន​ហើយ នឹង​មិន​ទាន់​ពេល​ទេ។ យើង​មិន​ទាន់​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​លើ​១០​ចំណុច​នៅឡើយ​ទេ"។ ក្នុង​ចំណោម​១០​ចំណុច​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង រួម​មាន​មាត្រា​​ដែល​កំណត់​ចំនួន​សមាជិក​សភា រយៈ​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​...

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្វែងរក​ភ័ស្តុតាង​ទទួល​សំណូក​នៅ​តុលាការ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល (ACU) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​ថាតើ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ដែល​របូត​តំណែង​យ៉ាង​ទាន់ហន់​កាលពី​សប្តាហ៍​មុន​នោះ បាន​ទទួល​សំណូក​ទាក់ទិន​នឹង​រឿងក្តី​ឃាតកម្ម​ដ៏​ធំ​មួយ​ឬ​យ៉ាង​ណា។ លោក អាំង មាលតី ត្រូវ​បាន​ដក​ចេញ​ជាផ្លូវការ​ពី​តំណែង​ប្រធាន​តុលាការ​ក្រុង​កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ មួយ​ថ្ងៃ​បន្ទាប់ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​សុន្ទរកថា​ថា តុលាការ​ក្រុង​ប្រហែល​បាន​ទទួល​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​ការ​ប្រែ​ក្រឡាស​សេចក្តី​សម្រេច​សុំ​នៅ​ក្រៅ​ឃុំ។ ក្នុង​​សុន្ទរកថា​នោះ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ល្បឿន​ដែល​តុលាការ​ប្រែ​ក្រឡាស​សេចក្តី​សម្រេច​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​​របស់​ឪពុក​ម្តាយ​ឧត្តម​សេនីយ៍​ទោ ថោង សារ៉ាត់ ដែល​ជាប់ចោទ​ថា​បាន​រៀបចំ​ធ្វើ​ឃាត​ឧកញ៉ា អុឹង ម៉េងជឺ...

អង្គ​​​ការ​​​​​​ទេសន្តរ​​​ប្រវេសន៍​​​នឹង​​​ជួយ​​​តាំង​​​ទី​​​លំនៅ​​​ជន​​​ភៀស​​​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការ​អន្តរជាតិ​​​ទេសន្តរ​ប្រវេសន៍​​​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​បាន​​​និយាយ​​​ថា​​​ ខ្លួន​​​មាន​​​គម្រោង​​​ជួយ​​​​​​ដល់​ការ​​​តាំង​​​ទី​​​លំនៅ​​​ជា​​​ថ្មីដ៏ចម្រូងចម្រាសដល់​​​ជន​​​ភៀស​​​ខ្លួនពី​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ ពោលគឺ​​​ជា​​​លើក​​​ទី​​១ហើយ​​​​​​ ដែល​​​អង្គ​​​ការ​​​នេះ​​​ បាន​​​បញ្ជាក់​​​ពីគោលបំណង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ដើរ​​​តួ​​​នាទី​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុងការ​​​ផ្លាស់​​​ប្តូរ​​​ទី​​​តាំ​​​ង​​​ជនភៀស​​​ខ្លួន។ កាល​​​ពី​​​ខែ​​​កញ្ញា​​​ រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​ បាន​​​ទទួល​​​​​​យក​​​សំណើ​របស់​​​ក្រុង​​​កង់ប៊ឺរ៉ា​​​​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជនភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​ ដែល​​​ប្រទេស​​​អូស្ត្រាលី​​​ កំពុង​​​ឃាត់​​​ទុក​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​ជា​​​ទឹក​​​ប្រាក់​​​ចំនួន​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​សម្រាប់​​​រយៈ​​​ពេល​​​៤​​​ឆ្នាំទៀត។ នៅ​​​ពេល​​​​​​ដែល​​​ព័ត៌មាន​​​នៃ​​​ការ​​​ចរចា​​​គ្នា​​​ បាន​​​បែក​​​ធ្លាយ​​​ខ្ចរខ្ចាយកាល​​​ពី​​​ដើម​​​ឆ្នាំ​​​ទៅ​​​មិញនោះ គម្រោង​​​នេះ​​​បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ភ្លាមៗ​​​និង​​​ចាស់​​​ដៃ​​​ពី​​​សំណាក់​​​តំណាង​​​រាស្ត្រ​គណបក្ស​​​ប្រឆាំង​​​ និង​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ ដែល​​​បាន​​​ចោទ​​​ប្រទេស​​​អូស្ត្រាលី​​​ថា​​ ​គេចវេះ​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​របស់​​​ខ្លួន​​​ ដោយ​​​ស្វែង​​​រក​​​ការ​​​បញ្ជូនជន​​​ភៀស​​​ខ្លួន​​​ទៅ​​​កាន់​​​ប្រទេស​​​មួយដ៏​​​ក្រ​​​តោកយាក​​​ និង​​​ពុក​​​រលួយ​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់។ ទោះ​​​បី​​​ជា​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​ក៏​​​ដោយ​​​ ក៏​​​អង្គការ​​​អន្តរជាតិ​ទេសន្តរប្រវេសន៍​​​​​នេះ បាន​​​និយាយ​​​កាលពី​​​ខែ​​​មុន​​​ថា​​​ ខ្លួន​​​នឹង​​​ទទួល​​​យក​​​សំណើ​​​របស់​​​កម្ពុជា​​​ដើម្បី​​​ជួយ​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​យល់​​​ព្រម​តាម​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​របស់​​​ខ្លួន ប៉ុន្តែ​​​​​​អង្គការនេះ បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​ទេ​​​នៅ​​​ពេល​​​នោះ។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ អង្គការ​​​អន្តរជាតិ​ទេសន្តរ​​ប្រវេសន៍​​​និយាយ​​​ថា​​​ ខ្លួន​​​​​ចាប់​​​ផ្តើម​​​គម្រោង​​​ជំនួយ​​​ បន្ទាប់​​​ពី​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​តាម​លក្ខខណ្ឌ​​​ទាំង​​​នោះ​​​ ដែល​​​រួម​​​មាន​​​ការ​ផ្តល់​​​ជូន​​​ជន​​​ភៀស​​​ខ្លួន​​​នូវ​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​ ដែល​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​ដើម្បី​​​ទទួល​​​បាន​​​ការ​គាំពារ​​​ផ្នែក​​​សុខភាព រក​​​ការងារ​​​ធ្វើ​​​ និង​​​បញ្ជូន​​​កូន​​​របស់​​​គេ​​​ទៅ​​​សាលា​​​រៀន​​​ជាដើម។ កង្វះ​​​ខាត​​​ឯកសារ​​​សម្រាប់​​​ជនភៀសខ្លួន​​​ដែល​​​រស់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រួច​​​ហើយ បានក្លាយ​​​ជា​​​​​​ចំណុច​​​រិះគន់​​​សំខាន់​​​ៗ ដែល​​​អ្នក​​​ប្រឆាំង​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តីពី​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជន​​​ភៀស​​​ខ្លួន​​​ បាន​​​ប្រើ​​​ប្រឆាំង​​​តទល់នឹងគម្រោង​​​នោះ។ សេចក្តី​​​ថ្លែង​​​ការណ៍​​​និយាយ​​​ថា "អង្គការ​អន្តរជាតិ​​ទេសន្តរ​​​ប្រវេសន៍​​​​​​បាន​​​កសាង​​​បទពិសោធ​​​ជា​​​សកល​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៦៤​​​ឆ្នាំ​​​មក​​​ហើយ ដោយ​​​បាន​​​តាំងទី​​​លំនៅជន​​​ភៀសខ្លួន​​​រាប់​​​លាន​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថ្មី​​​របស់​​​គេ។​​​ អង្គការ​​​នេះ​​​នឹង​​​ផ្តល់​​​ជូន​​​សេវា​​​ដូចៗ​​​គ្នា​​​ ក្នុង​​​ពេល​​​ដែល​​​ឋានៈ​នៃ​​​ជន​​​អន្តោប្រវេសន៍​​​នៅ​​​ក្នុង​​​ប្រទេស​ណូរូ​​​ ត្រូវ​​​បាន​​​កំ​​​ណត់​​​រួចរាល់​​​ហើយ និង​​​ប្រសិន​​​បើពួកគេ​​​ជ្រើស​​​​​​យក​​​ការ​​​តាំង​​​ទី​​​លំនៅថ្មី​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា"។ ទោះ​​​បី​​​ជា​​​មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​ខ្មែរ​​​បាន​​​ទៅ​​​ប្រទេស​​​ណូរូ ​​​កាល​​​ពី​​​ខែ​​​មុន​​​ក៏​​​ដោយ ក៏​​​គ្មាន​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​នៅ​​​លើ​​​​​​កោះ​​​នេះ បាន​​​យល់​​​ព្រម​​​មក​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែរ។ រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​និយាយ​​​កាល​​​ពី​​​មុន​​​ថា ជនភៀសខ្លួន​​​មកពី​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ នឹង​​​ត្រូវ​​​តាំង​​​ទី​​​លំនៅ​​​នៅ​​​ក្រៅ​​​ក្រុង​​​ ភ្នំពេញ នៅពេល​​​ដែល​​​ពួកគេ​​​រៀន​​​ចេះ​​​ភាសា​​​ខ្មែរ និងឆ្លង​​​​​​​​​​​ការ​​​ត្រួត​​​ពិនិត្យ​​​សុខភាព​រួចរាល់៕រើន  

ក្រ​សួង​មហា​ផ្ទៃ​៖ ​បទ​ឧក្រិដ្ឋ​កើន​ឡើង​​ក្នុង​ឆ្នាំ​២០១៤​ ដោយ​សារ​អាជ្ញាធរ​ជាប់​រវល់​​ដោះ​ស្រាយ​ការ​តវ៉ា

ក្រសួង​​​មហាផ្ទៃ​​​បាន​​​អះ​​​អាង​​​នៅក្នុង​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​២០១៤ ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​នៅ​​​កិច្ច​​​ប្រជុំ​​​បូក​សរុបការ​ងារ​ប្រចាំ​​​ឆ្នាំ​​​កាល​​​ពី​​​ម្សិល​​​មិញថា ចំនួន​​​បទ​​​ឧក្រិដ្ឋ​​​ដែលបាន​​​ប្រព្រឹត្ត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​កាល​​​ពី​​​ឆ្នាំមុន​​​ ពីព្រោះ​​​អាជ្ញាធរ​​​ជាប់​​​រវល់​​​ដោះ​​​ស្រាយ​​​ការ​​​តវ៉ា និង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ជា​​​ច្រើន​​​​​​លើក​​ច្រើន​​​សា​​​​​។ យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា អាជ្ញាធរ​​​ដោះ​​​ស្រាយ​​​ករណី​​​ព្រហ្មទណ្ឌ​​​បាន​​​ចំនួន​​​២.៨១៤​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ បើ​​​ប្រៀបធៀប​​​នឹង​​​ឆ្នាំ​​​២០១៣ ដោះស្រាយបាន​ចំនួន​​​២.៧០៩​​​ករណី​​​។ អាជ្ញាធរ​​​បាន​​​សន្មត​​​​​​​​​ការ​​​កើន​​​ឡើង​​​នៃ​​​បទ​​​ឧក្រិដ្ឋ​​​ទៅ​​​លើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​ បើ​​​ទោះ​​ការ​​​ពិត​​​ថា រដ្ឋាភិបាល​​​​​ហាម​​​ឃាត់​​​ការ​ធ្វើ​​​បាតុកម្ម​​​ដែល​បាន​​​ចូល​​​ជា​​​ធរមាន​​​រយៈពេល​ជាង​កន្លះ​​​ឆ្នាំ​​ហើយ​ក៏ដោយ​​​​។ របាយ​ការណ៍​​​ដដែល​​​នេះ​​​លើក​​​ឡើង​​​ថា "ក្នុង​​​ឆ្នាំ​​​២០១៤​​​បទ​​​ឧក្រិដ្ឋ​​​បាន​​​កើន​​​ឡើង​​​បន្តិច​​​បន្តួច ​​​បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១៣ ពីព្រោ​ះ​​​មាន​​​ការ​​​តវ៉ា​​​ និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​​​​កើន​​​ឡើង​​​ ហើយ​​​ហេតុ​​​ដូច្នោះ​​​ហើយ​​​ នគរ​​​បាល​​​ជាប់​រវល់​​​ល្បាតចំពោះការ​ធ្វើ​​​កូដកម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាំង​​​នោះ​​​។ កូដ​​​កម្ម​​​ និង​​​ការ​​​តវ៉ា​​​ទាក់​​​ទង​​​ទៅ​​​នឹង​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៣...​​​ការ​​​តវ៉ា​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ និង​​​បញ្ហា​​​​​ដី​​​ធ្លី​​​ជា​​​​​​ដើម"។ កាល​​​ពី​​​ដើម​​​ខែ​​​មករា​​​ឆ្នាំ​​​មុន​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​បាញ់​​​កម្មករ​​​ដែល​​​ធ្វើ​​​កូដកម្ម​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និង​​​របួស​​​ជាង​​​៤០​​​នាក់​​​ក្នុង​​​ការ​​​បង្ក្រាប​​​លើ​​​ការ​​​តវ៉ា​​​តាម​​​ដង​​​ផ្លូវ​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​។ បញ្ហានេះ​​កើតឡើង​បន្ទាប់ពី​ការ​ហាមឃាត់​​លើ​ការ​តវ៉ា​ជាសាធារណៈ​​ដែល​​ជាប់រហូត​​ដល់​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​​រវាង​គណបក្ស​ប្រជាជនកម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែកក្កដា។ របាយការណ៍​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ​​​តវ៉ា​​​ និង​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ចំនួន​​​២.៤៣៩លើក​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ គឺជា​​​មធ្យម​​​​​​​​​ជាង​​​៦​​​លើក​​​ក្នុង​​​មួយ​​​ថ្ងៃ ប៉ុន្តែ ក្រសួង​​​មិន​​​បាន​​​ផ្តល់​​​ស្ថិតិ​​​ប្រៀបធៀប​​​សម្រាប់ឆ្នាំ​​​២០១៣ ឬ​​​កំណត់​​​ពីអ្វីដែលចាត់​​​ទុក​​​ថា​​​ ជា​​​ការ​​​តវ៉ា​​​ឡើយ​​​។ លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ របាយការណ៍​​​ដដែល​​​នេះ​​​បាន​​​បន្ត​​​ថា "ក្រុម​​​មួយ​​​ចំនួន​​​បាន​​​ញុះ​​​ញង់​​​ និង​​​បាន​ព្យាយាម​បង្ក​​​អំពើ​​​ហិង្សា​​​ និង​​​ភាព​​​ចលាចល​​​ក្នុង​​​សង្គម ហេតុ​​​ដូច្នោះហើយ​ ​​​អាជ្ញាធរ​​​បានយកចិត្តទុកដាក់​លើ​ការ​​​​គ្រប់​​​គ្រង​​​ និង​​​ទប់​​​ស្កាត់​​​ហេតុ​​​ការ​​​ណ៍ទាំង​​​នេះ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើ​​​ប​​​មាន​​​ចន្លោះ​​​ប្រហោង​​​សម្រាប់​​​ឧក្រិដ្ឋ​​​ជន​​​មាន​​​ឱកាស​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ"។ ក្រសួង​​​មហាផ្ទៃ​​​ក៏​​​បាន​​​រាយការណ៍​​​អំពី​​​ការ​​​កើន​​​ឡើង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍ និង​​​ចំនួន​​​អ្នក​​​ស្លាប់​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ផង​ដែរ​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១៣។ របាយការណ៍​​​ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​ទៀត​​​ថា ក្នុង​​​ឆ្នាំ​​​២០១៣​​​ មាន​​​​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ចំនួន​​​៤.៣២២​​​លើក​​​ ដែល​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់និង​របួស​​​​១.៩០១​​​នាក់​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​​​​ឆ្នាំ​​​២០១៤​​​ ដែល​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​៤.៨៤០​​​លើក​​​ ហើយ​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​២.១៤៨​​​នាក់​​​៕សារុន​​​​​​​​​​​​  

ក្រុម​​​អ្នក​​​ភូមិមាន​​​កំហឹង​​​នឹង​​​ការ​​​ជីក​​​ដី​​​ស្រែ​​​របស់​​​ពួក​​​គាត់​​​​​​ពី​​​សំណាក់​​​ក្រុមហ៊ុន​​​

កាលពី​​​ថ្ងៃសៅរ៍ ក្រុម​​​អ្នកភូមិ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​បាន​​​ធ្វើការ​​​តវ៉ា​​​ជំទាស់​​​នឹង​​​ផែនការ​​​របស់​​​មន្ត្រី​​​យោធា​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ក្នុង​​​ការ​​​សាងសង់​​​​​​អាង​​​ស្តុក​​​ទឹក​​​លើ​​​ដី​​​របស់​​​ពួកគាត់​​​ បន្ទាប់មក​​​លក់​​​អាចម៍​​​​​​ដី​​​នោះ​​​យក​​​ចំណេញ។ អាងស្តុកទឹក​​​នេះ​​​នឹង​​​​​​ជីក​​​លើ​​​ផ្ទៃដី​​​ទំហំ​​​ជាង​​​​​​៥២ហិកតា​​​ក្នុង​​​សង្កាត់​​​កំពង់​​​ស្វាយ​​​ ក្រុង​​​​​​សេរី​​​សោភ័ណ​​​ដោយ​​​ឧត្តម​​​សេនីយ៍​​​ត្រី ​​​ផ្លុន តារា មេបញ្ជាការ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។ យោង​​​តាម​​​អ្នក​​​ភូមិ​​​ឈ្មោះ ណែម ឈុន អាយុ​​​៣៩ឆ្នាំបាន​​​ឲ្យ​​​ដឹង​​​ថា ​​​អ្នកភូមិ​​​១២០នាក់​​​មកពី​​​​​​៨៥គ្រួសារ​​​​​​ដែល​​​ប្រឈម​​​នឹង​​​ការ​​​បាត់​​​បង់​​​ដីស្រែ​​​របស់​​​ខ្លួន​​​​​​ទៅលើ​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​​​​សាលាខេត្ត​​​​​​កាលពី​​​ថ្ងៃសៅរ៍​​​​​​បន្ទាប់ពី​​​គេ​​​បាន​​​យក​​​ត្រាក់ទ័រ​​​​​​មក​​​ដល់ ​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ជីក​​​ដី។

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ដែល​​រឹបអូស​បាន​ទៅកូន​ប្រុស​របស់​ខ្លួន​

នគរ​បាល​ជាតិ​​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពី​ម្សិលមិញ​​​ថា អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ដែល​ត្រូវ​បាន​ដក​តំណែង​​កាលពី​សប្ដាហ៍​មុន ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ដ៏ធំ​បាន​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៅ​កូន​ប្រុស​របស់​ខ្លួន ដែល​ជា​មន្ត្រី​នគរ​បាល​មូលដ្ឋាន​ម្នាក់​ បន្ទាប់ពី​រថយន្ត​មួយ​គ្រឿង​នេះ​ត្រូវ​បាន​រឹប​អូស​ពី​ជន​សង្ស័យ​​ជួញដូរ​គ្រឿង​ញៀន​ម្នាក់។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​នេះ​ ដែល​​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​បាន​លើក​ឡើង​ថា នគរ​បាល​​ប្រឆាំង​​ការ​ជួញដូរ​​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ បាន​ចាប់​ខ្លួន​លោក ថាវ ថាវី ពីបទ​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​​នៅ​ក្នុង​ការ​ជួញដូរ​គ្រឿង​ញៀន​​បន្ទាប់ពី​ទទួល​បាន​​បទ​បញ្ជា​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្នាក់​កាលពី​ខែ​វិច្ឆិកាឆ្នាំមុន។ សេចក្ដី​ថ្លែងការណ៍​នេះ​បានលើក​ឡើង​បន្ត​ថា ក្រោយ​មក​ លោក ថាវី ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ទៀត​កាលពី​ថ្ងៃ​សុក្រ ពីបទ​មិន​គោរព​​តាម​​សេចក្ដី​បង្គាប់​របស់​តុលាការ។ ហើយ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លើក​ដំបូង​នោះ​រួច លោក អាំង មាលតី ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​​ដក​តំណែង​ បាន​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូឌី...

កម្មករ​​​៥០​​​នាក់​​​ដួល​​​សន្លប់​​​បន្ទាប់​​​ពី​​​ឆេះ​​​ម៉ាស៊ីន​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង

មន្ត្រី​​​សហជីព​​​ម្នាក់​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា កម្មការិនី​​​ប្រហែល​​​​​​៥០នាក់​​​​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​រោងចក្រ​​​ស្បែក​​​ជើង​​​មួយ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​កាលពី​​​ថ្ងៃសៅរ៍​​​នៅ​​​ពេល​​​​​​ឆេះ​​​ម៉ាស៊ីន​​​​​​​​​​​​បណ្តាល​​​ឲ្យ​​​​​​មាន​​​ផ្សែង​​​ពេញ​​​រោង​​​ចក្រ​​​។ លោក យិន សុខុម​​​ អនុប្រធាន​​​​​​សហជីព​​​សេរី​​​កម្មករ​​​​​​នៅ​​​រោង​​​ចក្រ​​​ Long Lead ក្នុង​​​ឃុំ​​​សេដ្ឋី ស្រុក​​​​​​សាមគ្គី​​​មាន​​​ជ័យ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ម៉ាស៊ីន​​​បាន​​​ឆេះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១រសៀល ថ្ងៃសៅរ៍។ លោក សុខុម បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "​​​វា​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ផ្សែង​​​ជាច្រើន... ហើយ​​​​​​កម្មករ​​​បាន​​​ឈ្លក់​​​ផ្សែង​​​​​​លាយ​​​ឡំ​​​នឹង​​​ក្លិន​​​អាក្រក់​​​នៃ​​​ក្រណាត់​​​ដែល​​​ឆេះ"។ លោក​​​បាន​​​បន្ថែម​​​ថា កម្មករ​​​២៩នាក់​​​បាន​​​ដួល​​​សន្លប់​​​​​​បន្ទាប់ពី​​​ពន្លត់​​​ភ្លើង​​​រួច ហើយ​​​កម្មករ​​​ប្រហែល​​​​​​២០នាក់ទៀត​​​​​​បាន​​​សន្លប់​​​​​​ប្រហែល​​​១៥នាទី​​​ក្រោយ​​​មក​​​។ មេដឹកនាំ​​​សហជីព​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា កម្មការិនី​​​ភាគច្រើន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ ឬ​​​គ្លី​​​និក​​​ក្នុង​​​មូលដ្ឋាន​​​កាលពី​​​ថ្ងៃសៅរ៍ ប៉ុន្តែ​​​​​​នឹង​​​ត្រឡប់​​​ទៅ​​​កន្លែង​​​របស់​​​ខ្លួន​​​​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ។ ​​​លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "យើង​​​បាន​​​ប្តូរ​​​​​​ម៉ា​​​ស៊ីន​​​ថ្មី​​​ហើយ ហើយ​​​កម្មករ​​​នឹង​​​ធ្វើការ​​​ដូច​​​ធម្មតា។ យើង​​​បាន​​​សម្អាត​​​រោង​​​ចក្រ​​​រួច​​​ហើយ"។ តំណាង​​​រោង​​​ចក្រ​​​​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​មួយ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ចិន​​​តៃ​​​វ៉ាន់​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​បិទ​​​ជា​​​បណ្តោះ​​​អាសន្ន​​​កាលពី​​​សប្តាហ៍​​​មុន​​​ បន្ទាប់ពី​​​កម្មករ​​​ជាង​​​១០០នាក់​​​​​​បាន​​​ដួល​​​សន្លប់​​​​​​ក្នុង​​​ចំនួន​​​ដ៏​​​ច្រើន​​​ពីរ​​​លើក​​​ផ្សេង​​​គ្នា​​​កាលពី​​​ចុង​​​សប្តាហ៍​​​​​​មុន៕សារុន   

គណៈ​​​កម្មា​​​ធិ​​​ការ​​​សុរិយោដី​​​ជំទាស់​​​ទៅ​​​នឹង​​​តួលេខ​​​វិវាទ​​​ដីធ្លី​​​ របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិបាល

កាល​​​ពី​​​ថ្ងៃសុក្រ​​​ ក្រសួង​​​រៀប​​​ចំ​​​ដែនដី នគ​​​រូប​​​នី​​​យ​​​កម្ម​​​និង​​​សំណង​​​​​​បាន​​​ច្រាន​​​ចោល​​​តួលេខ​​​ថ្មី​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​​​ដូ ដែល​​​បង្ហាញ​​​ពី​​​​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​អំពី​​​ចំនួន​​​គ្រួសារ​​​​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​កាល​​​ពី​​​ឆ្នាំមុន ដោយ​​​អះ​​​អាង​​​ថា តាម​​​ពិត​​​វិវាទ​​​ដីធ្លី​​​​​​បាន​​​ថយ​​​ចុះ​​​។ នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន អង្គការ​​​លី​​​កាដូ បាន​​​លើក​​​ឡើង​​​ថា បុគ្គលិក​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​ភាគ​​​កណ្តាល​​​និង​​​ខេត្ត​​​ភាគ​​​ខាងលិច​​​​​​ចំនួន​​​១៣ ដែល​​​ខ្លួន​​​បាន​​​ឃ្លាំមើល​​​​​​បាន​​​រាប់​​​ចំនួន​​​អ្នកភូមិ​​​១០.៦២៥គ្រួសារ​​​​​​ដែល​​​បាន​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ថ្មីៗ​​​និង​​​វិវាទ​​​ដីធ្លី​​​ដែល​​​មាន​​​ស្រាប់​​​​​​កាលពី​​​ឆ្នាំ​​​២០១៤ គឺ​​​កើន​​​ឡើង​​​បី​​​ដង​​​​​​កាលពី​​​ឆ្នាំមុន។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​​​​​​​បាន​​​ចោទ​​​ប្រកាន់​​​​​​អង្គ​​​ការ​​​មិនមែន​​​រដ្ឋា​​​​​​ភិបាល​​​នេះ​​​​​​ថា​​​បាន​​​បំប៉ោង​​​​​​តួលេខ​​​របស់​​​ខ្លួន​​​ដោយ​​​ចេត​​​នា​​​ដើម្បី​​​ទាក់ទាញ​​​​​​លទ្ធ​​​ផល។ លោក​​​បាន​​​ជំទាស់​​​នឹង​​​របាយការណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​ដោយ​​​ធ្វើ​​​ការ​​​ប្រៀប​​​ធៀប​​​​​​ចំនួន​​​គ្រួសារ​​​ថ្មី​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ក្នុង​​​ឆ្នាំ​​​២០១៤ជាមួយ​​​​​​ពាក្យ​​​បណ្តឹង​​​ចំនួន​​​​​​ ១.៧៦៦បណ្តឹង​​​ដែល​​​អាជ្ញាធរ​​​ជាតិ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​រដ្ឋាភិបាល​​​​​​បាន​​​ដោះ​​​ស្រាយ​​​​​​ក្នុង​​​រយៈពេល​​​ប្រាំបី​​​ខែ​​​ដំបូង​​​​​​នៃ​​​ឆ្នាំ​​ដដែល​​​នោះ។ ជា​​​ធម្មតា គ្រួសារ​​​ជាច្រើន​​​​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​​​​ពាក្យ​​​បណ្តឹង​​​តែមួយ​​​ ឬ​​​​​​វិវាទ​​​ដីធ្លី​​​តែមួយ​​​ ជា​​​ការ​​​ខុស​​​គ្នា​​​ដែល​​​លោក​​​ ផៃ ស៊ីផាន មិន​​​បាន​​​លើកឡើង។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​កាលពី​​​ថ្ងៃសុក្រ​​​​​​ គណៈកម្មាធិការ​​​​​​សុរិយោដី​​​​​​របស់​​​ក្រសួង​​​រៀប​​​ចំ ដែន​​​ដី​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​​​​របាយការណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​ផង​​​ដែរ ដោយ​​​មិន​​​បាន​​​បែងចែក​​​​​​ឲ្យ​​​ដាច់​​​ស្រឡះ​​​រវាង​​​​​​គ្រួសារ​​​អ្នកភូមិ និង​​​ករណី​​​ទាំងនោះ។ សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា "​​​គណៈកម្មាធិការ​​​សុរិយោដី ​​​បាន​​​ដោះស្រាយ​​​​​​វិវាទ​​​ដីធ្លី​​​ជា​​​បន្ត​​​បន្ទាប់​​​ចាប់តាំង​​​ពី​​​ឆ្នាំ​​​២០០២​​​មក ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​វិវាទ​​​ដីធ្លី​​​ថយ​​​ចុះ​​​មួយ​​​ចំនួន​​​ពី​​​មួួយ​​​ឆ្នាំទៅមួយ​​​ឆ្នាំ ផ្ទុយគ្នា​​​ស្រឡះ​​​ទៅ​​​នឹង​​​សេចក្តី​​​ប្រកាស​​​របស់​​​អង្គការ​​​លីកាដូ"។ គណៈកម្មាធិការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ខ្លួន​​​ដោះស្រាយ​​​បាន​​​ ៦.៥៥៦ ករណី​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​២០០២ ហើយ​​​នៅ​​​សល់​​​​​​៧៥០ករណី​​​កាលពី​​​ចុង​​​ឆ្នាំមុន បើ​​​ប្រៀប​​​ធៀប​​​​​​ទៅ​​​នឹង​​​​​​៩៩០​​​ករណី​​​ដែល​​​ខ្លួន​​​កំពុង​​​ប្រឈម​​​មុខ​​​​​​កាលពី​​​ចុង​​​ឆ្នាំ​​​២០១៣។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិល​​​មិញ ​​​លោក វុទ្ធី វណ្ណារ៉ា ប្រធាន​​​គណៈកម្មាធិការ​​​សុរិយោ​​​ដី​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​​​ព័ត៌មាន​​​លម្អិត​​​ណាមួយ​​​ស្តី​​​ពី​​​ថា​​​តើ​​​ករណី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​ដូច​​​ម្តេច​​​នោះ​​​ឡើយ។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ដដែល​​​ៗ​​​ថា តើ​​​មាន​​​អ្នក​​​ភូមិ​​​ប៉ុន្មាន​​​គ្រួសារ​​​​​​ជាប់ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ករណី​​​ដែល​​​នៅ​​​សេស​​​សល់​​​ចំនួន​​​​​​៧៥០​​​ករណី លោក​​​បាន​​​គេច​​​វេះ​​​មិន​​​ឆ្លើយ​​​សំណួរ​​​នេះ​​​ទេ។ លោក វណ្ណារ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈកម្មាធិការ​​​របស់​​​លោក​​​​​​បាន​​​ស្នើ​​​សុំ​​​ច្បាប់​​​ចម្លង​​​នៃ​​​ទិន្ន​​​ន័យ​​​ថ្មី​​​បំផុត​​​របស់​​​​អង្គការ​​​លី​​​កាដូ​​​ដើម្បី​​​យក​​​ទៅ​​​សិក្សា​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់​​​បន្ថែម​​​ទៀត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​សុំ​​​ឲ្យ​​​អង្គការ​​​លី​​​កា​​​ដូ​​​​​​ផ្តល់​​​តួលេខ​​​លម្អិត​​​ស្តី​​​ពី​​​វិវាទ​​​ដីធ្លី​​​បន្ថែម​​​ទៀត​​​រួច​​​ហើយ ដើម្បី​​​យើង​​​អាច​​​​​​ប្រៀប​​​ធៀប​​​​​​ជាមួយ​​​តួលេខ​​​ដែល​​​ក្រសួង​​​​​​ត្រូវ​​​រក​​​ឲ្យ​​​ឃើញ​​​ថា​​​តើ ​​​តួលេខ​​​របស់​​​អង្គការ​​​នេះ​​​​​​នៅ​​​ក្នុង​​​របាយការណ៍​​​ត្រូវ​​​ឬ​​​ខុស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់មក​​​ យើ​​​ង​​​នឹង​​​បញ្ជូន​​​លទ្ធផល​​​ទៅ​​​អ្នកនាំពាក្យ​​​​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​"។ អង្គការ​​​លីកាដូ បាន​​​លើកឡើង​​​កាលពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​នឹង​​​ផ្តល់​​​ទិន្នន័យ​​​តាម​​​កា​​​រ​​​ស្នើ​​​សុំ​​​ដល់​​​​​​ក្រសួង​​​នេះ​​​នៅ​​​សប្តាហ៍​​​នេះ៕សារុន​​​  

អង្គការ​លីកាដូ​រក​ឃើញ​ថា វិវាទ​ដីធ្លី​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​កាលពី​ម្សិលមិញថា ចំនួន​នៃ​គ្រួសារ​​ដែល​រង​ផលប៉ះពាល់​ដោយ​វិវាទ​ដីធ្លី​​ថ្មីកាលពី​ឆ្នាំ​មុនបាន​កើន​ឡើង​ដល់​ជាង​១០.០០០គ្រួសារ នៅ​ក្នុង​ខេត្ត​ចំនួន​១៣​​ដែល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ឃ្លាំមើល​ ពោល​គឺ​កើន​ឡើង​​៣ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៣​ ដែល​វិវាទ​ដីធ្លីមានភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​ ដោយ​សារ​​េហតុ​ផល​នយោបាយ​។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា អ្នក​ឃ្លាំមើល​របស់​ខ្លួន​នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​​បាន​សិក្សា​រក​ឃើញ​ថា មាន​អ្នកភូមិ​ចំនួន​១០.៦២៥គ្រួសារ​បាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ដីធ្លី​ថ្មី ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់មនុស្សសរុប​ជិត​៥០.០០០​នាក់​ ពោលគឺ​បាន​កើន​ឡើង​៣ដង​​​​ពី​លើ​គ្រួសារ​ថ្មី​ចំនួន​៣.៤៧៥គ្រួសារ​ ដែល​អង្គការ​​បាន​រក​ឃើញ​​កាលពី​ឆ្នាំ​២០១៣។ ករណីទាំង​នេះ​ រួម​មាន​ដូច​ជា​ការ​បាញ់​ស្លាប់​យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ កាលពី​ខែ​តុលា ដោយ​ទាហាន​ម្នាក់​ដែល​ចោទ​ប្រកាន់​យុវជន​រូប​នេះ​​ថា​ មិន​​ព្រម​ធ្វើ​តាម​ការ​ព្រមាន​ម្ដង​​ហើយ​ម្ដង​ទៀត​ឲ្យ​ឈប់​ទន្ទ្រាន​ដី​របស់​ខ្លួន​។ ឪពុក​របស់​ជនរងគ្រោះ​បាន​លើក​ឡើង​ថា ជន​នេះ​ជា​ទាហាន​ដែល​ព្យាយាម​ប្លន់​យកដីពី​អ្នកភូមិ​ចំនួន​១០គ្រួសារ រួម​ទាំង​ដី​របស់​គាត់​ផង​ដែរ ដោយ​ជួស​មុខ​ឲ្យ​​វរសេនីយ៍ត្រី​​ម្នាក់​។ ទាហាន​រូប​នេះ​បាន​សារភាព​​ថា បាន​បាញ់​​​ត្រូវ​ជនរងគ្រោះ​ស្លាប់​​ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត។ លោក អំ...

Latest news